Breaking News
Thursday, February 14, 2013
Galaxy S IV នឹងចេញនៅខែមិនា?
Samsung Galaxy S IV នឹងចេញជារូបរាងពិតប្រាកដនៅដំណាច់ខែមិនានេះ។ បើយោងតាមសម្ដីដកស្រង់ចេញពីសារព័ត៌មាន DDaily របស់កូរ៉េ។ សារព័ត៌មានមួយនេះបានបន្ដទៀតថា Galaxy S IV នឹងចេញមកមានរូបរាងស្រដៀងទៅនឹង Galaxy S III ទាំង ប៊ូតុង Home និងការ Design។ ពេលមើលដំបូងវាប្រហែលជាមានលក្ខណៈដូចគ្នាទៅនឹង Samsung Galaxy S III ប៉ុន្តែវានឹងខុសគ្នានៅផ្នែកខាងក្នុង។ សេចក្ដីរាយការណ៍បានផ្ដល់មកថា ក្រុមហ៊ុនព្យាយាមដកចេញនូវប៊ូតុង Home ដែរ ប៉ុន្តែវាដូចជាមិនមានលក្ខណៈស៊ីសង្វាក់គ្នាជាមួយប៊ូតុង៣នេះគឺ Home, Back និង Menu ពាក្យចចាមអារ៉ាមថា Galaxy S IV នឹងមាន ប៊ិច S-Pen ដូចទៅនឹង Galaxy Note ប៉ុន្តែព័ត៌មានត្រូវបានច្រានចោលទៅវិញ ដោយនិយាយថាវានឹង Support ជាមួយកាយវិការ Touchless ពីលើអេក្រង់ដូចទៅនឹង Xperia Sola របស់ SONY កន្លងមកដែរ។ Samsung Galaxy S IV នឹងភ្ជាប់មកជាមួយអេក្រង់ 5 អ៊ីង អេក្រង់ប្រភេទ Super AMOLED Full HD 1080 (ដូចពាក្យចចាមអារ៉ាមកន្លងមក)។
យើងសង្កេតឃើញថាមានពាក្យចចាមអារ៉ាមជាច្រើនដែលទាក់ទងនឹង Galaxy S IV កន្លងមកដែលនិយាយថា Samsung នឹងប្រកាសវាមុនខែមេសានេះ។ វាអាចក្នុងកំឡូងពាក់កណ្ដាលខែមិនា ព្រោះមានក្រុមហ៊ុនផ្សេងទៀតក៏កំពុងត្រៀមខ្លួនសម្រាប់ផលិតផលរបស់ខ្លួនដូចគ្នា ដូចជា SONY និងHTC ជាដើម។ Samsung ប្រហែលជាមិនចង់ឲ្យវត្តមានផលិតផលថ្មី ត្រូវបានជួបជាមួយដៃគូប្រកួតប្រជែកភ្លាមៗទេ។ ហើយប្រហែលពេលវេលាដែលសក្ដិសមនោះគឺនៅក្នុងព្រឹត្តិការណ៍សមាជទូរសព្ទពិភពលោក(MWC) នៅខែមិនាខាងមុខនេះឯង។