Breaking News

Saturday, February 02, 2013

ថ្ងៃនេះមានអ្វីថ្មី?

សួស្ដីសមាជិក និងអ្នកគាំទ្រអ៊ែនដ្រយដ៍ទាំងអស់គ្នា។ ថ្ងៃនេះខ្ញុំបានធ្វើការ Update ប្លក់មួយនេះទៅជាវែបសាយពេញលេញហើយ។ សង្ឃឹមថាអ្នកទាំងអស់គ្នាជួយគាំទ្រស្នាដៃខ្មែរមួយនេះផង។ អ្វីដែលខ្ញុំនិងអ្នកទាំងអស់គ្នាចង់បាន គឺធ្វើយ៉ាងណាឲ្យភាសាខ្មែរមានដំណើរការល្អនៅលើអ៊ែនដ្រយដ៍។ ការពិតវាលេចជារូបរាងបាន៥០%ទៅហើយ។ នៅសល់៥០%ទៀតគឺជាចំណែករបស់ក្រុមហ៊ុនទូរសព្ទចល័តដែលពួកយើងប្រើ ដូចជា SAMSUNG, SONY ជាដើម។ តែយ៉ាងណាក៏ពួកយើងសប្បាយចិត្តនៅពេលដែលមានក្រុមហ៊ុនមួយបានយកចិត្តទុកដាក់លើវា។ នោះគឺ LG។ ហើយ G Gare បានធ្វើឲ្យភាសាខ្មែរដើរពេញលេញនៅលើអ៊ែនដ្រយដ៍របស់LGទៅហើយ។ អ្វីដែលពួកយើងត្រូវធ្វើនៅពេលនេះគឺចាប់ផ្ដើមអភិវឌ្ឍន៍កម្មវិធីជាភាសាខ្មែរដើម្បីប្រើនៅលើអ៊ែនដ្រយដ៍។ ថ្វីត្បិតតែពួកយើងមួយចំនួនបានធ្វើវារួចហើយក៏ដោយ ក៏វាស្ថិតនៅក្នុងលក្ខខណ្ឌមិនពេញលេញដដែល។ សរុបសេចក្ដីមកគឺយើងគួរតែជួយជ្រោមជ្រែងគ្នាដើម្បីខ្មែរយើង។
សុំទោសប្រសិនបើអត្ថបទនេះសរសេរមិនសូវបានល្អ ព្រោះតែភាពអរសប្បាយរីករាយពេក។ តែក៏អរគុណសម្រាប់ការអានដែរ។ រាត្រីសួស្ដី!!!
Copyright C.A.U.G 2014 Blogger Templates