Breaking News

Saturday, February 02, 2013

BarCamp Angkor 2013 ជួប​គ្នា​នៅ​ថ្ងៃ ២៣ និង​២៤ នៅ​សៀមរាប


BarCamp Angkor 2013 កម្មវិធី​ជួបជុំ​ដ៏​ធំ​ដែល​ផ្តោត​សំខាន់​លើ​ប្រធាន​បទ​ផ្នែក​បច្ចេកវិទ្យា នឹង​ចាប់ផ្ដើម​បើក​ដំណើរការ​រយៈ​ពេល​ពីរ​ថ្ងៃ​ គឺ​​ចាប់​ពី​ថ្ងៃ ២៣ ដល់ ២៤ កុម្ភៈ នៅ​ទីតាំង​សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ នា​ទីរួមខេត្ត សៀម រាប។
កម្មវិធី​ដ៏​ពិសេស​នេះ មាន​ការ​ចូលរួម​ពី​វាគ្មិន​ជាតិ​ និង​អន្តរជាតិ​ដែល​មាន​បទពិសោធន៍​និង​ចំណេះដឹង​ផ្នែក​បច្ចេកវិទ្យា ដែល​ពួកគេ​មាន​ប្រធាន​បទ​ជា​ច្រើន​នឹង​ឡើង​ធ្វើ​ការ​បង្ហាញ​ដល់​អ្នក​ចូលរួម ដើម្បី​ពិភាក្សា និង​ផ្លាស់​ប្តូរ​គំនិត​គ្នា​ទៅវិញទៅ​មក ក្នុង​គោលដៅ​អាច​ស្វែង​រក​ភាព​រីក​ចម្រើន​និង​ការ​អភិវឌ្ឍ​ចំណេះដឹង​ផ្នែក​បច្ចេកវិទ្យា​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង។
BarCamp Angkor 2013 អ្នក​ចូលរួម​ទាំង​អស់​ក្រៅ​ពី​អាច​ទទួល​បាន​ចំណេះដឹង និង​គំនិត​ថ្មីៗ​ពី​ការវិវឌ្ឍន៍​នៃ​បច្ចេកវិទ្យា ជាពិសេស​ក៏​អាច​មាន​ឱកាស​ជួប​ជាមួយ​អ្នក​ដែល​និយម​បច្ចេកវិទ្យា, អ្នក​អភិវឌ្ឍន៍​កម្មវិធី​ល្បីៗ និង​ម្ចាស់​អាជីវកម្ម​នានា​ដែល​ប្រកប​មុខ​ជំនាញ​ផ្នែក​បច្ចេកវិទ្យា។
BarCamp Angkor 2013 តាម​ការ​រំពឹង​ទុក​នឹង​មាន​អ្នក​ចូលរួម​ប្រមាណ ៦០០ នាក់ សម្រាប់​កម្មវិធី​រយៈ​ពេល ២ ថ្ងៃ​នេះ។ ភ សូម​ចុចត្រង់​នេះ សម្រាប់​ប្រិយមិត្ត​ និង​មិត្ត​យុវវ័យដែល​មិន​មែន​ជា​អ្នក​រស់នៅ​ខេត្ត សៀម រាប និង​ចង់ចូលរួម​កម្មវិធី​នេះដើម្បី​ស្នើសុំ​ការ​ឧបត្ថម្ភ​៕
ព័ត៌មាន​បន្ថែម​ទៀត សូម​ចូល​ទៅ​កាន់​គេហទំព័រ៖ http://angkor.barcampcambodia.org/
Copyright C.A.U.G 2014 Blogger Templates