Breaking News

Wednesday, February 06, 2013

មេរោគ Android ឥឡូវ​អាច​ចម្លង​ខ្លួន​ចូល​ទៅ​កុំព្យូទ័រ​ហើយ




ថ្មីៗ​នេះ​ក្រុម​អ្នក​ជំនាញ​ខាង​ស្រាវជ្រាវ​នៅ​មន្ទីរ Kaspersky Lab បាន​រក​ឃើញ​ពពួក​មេរោគ Android Malware ដែល​លាក់​ខ្លួន​នៅ​ក្នុង​ ​កម្មវិធី​សំអាត (Cleaner) ដែល​ជា​កម្មវិធី​សម្រាប់​សំអាត Memory ដែល​ដំណើរការ​លើ Android តែ​បែរ​ជា​បង្ក​ផល​ប៉ះពាល់​ដោយ​ចម្លង​ខ្លួន​ចូល​ទៅ​កុំព្យូទ័រ​ទៅ​វិញ​នៅ​ពេល​ណា​ដែល​គេ​ភ្ជាប់​ទូរសព្ទ ទៅ​កាន់​កុំព្យូទ័រ។ មេរោគ​ប្រភេទ​នេះ​គេ​ឲ្យឈ្មោះ​ថា DroidCleaner។
យើង​ធ្លាប់​តែ​បាន​ឃើញ មេរោគ​កុំព្យូទ័រ​អាច​បង្ក​ផល​ប៉ះពាល់​ឆ្លង​ចូល​ទៅ​ទូរសព្ទ​ដៃ​បាន តែ​នៅ​ពេល​នេះ​វា​ថែម​ទាំង​មាន​លទ្ធភាព​អាច​ឆ្លង​ពី​ទូរសព្ទ​ចូល​ទៅ​ក្នុង​កុំព្យូទ័រ​បាន​ទៀត​ផង។
បើ​ទោះ​បី​ជា Google បាន​ខិតខំ​ទប់ស្កាត់​ការ​វាយប្រហារ​ពី​មេរោគ Malware នៅ​លើ Google Play យ៉ាង​ណា​ក៏​ដោយ ក៏​នៅ​តែ​មាន​កម្មវិធី​ដែល​បង្កប់​មេរោគ​ដដែល។ លោក Chebyshev ជា​អ្នក​មាន​ជំនាញ​នៅ​មន្ទីរ​ពិសោធន៍ Kaspersky Lab បាន​ផ្សាយ​របាយការណ៍​លំអិត​ជុំវិញ​ការ​រក​ឃើញ​នូវ​ការ​រាតត្បាត​នៃ​មេរោគ​កម្មវិធី ក្រោយ​ពេល​មាន​អ្នក​ទាញ​យក​ទៅ​ប្រើ​នៅ​លើ android device របស់​ពួក​គេ​ពី Google Play។ កម្មវិធី​ថ្មី​ដែល​មាន​ផ្ទុក​មេរោគ​នេះ មាន​ឈ្មោះ​ថា DroidCleaner។
នៅ​ពេល​ណា​ដែល Smart Device បាន​ឆ្លង​ចូល​នូវ​មេរោគ​ប្រភេទ​នេះ​ហើយ ប្រសិន​អ្នក​ភ្ជាប់ Smart Device ដែល​បាន​ឆ្លង​នេះ​ជា​មួយ​កុំព្យូទ័រ នោះ​វា​នឹង​បន្ត​ឆ្លង​ចូល​ទៅ​ក្នុង​កុំព្យូទ័រ​ទៀត។ មេរោគ Malware នឹង​ធ្វើ​ឱ្យ Smart Device មាន​ដំណើរការ​ខុស​ប្រក្រតី​ នឹង​ធ្វើ​ការងារ​ដោយ​ឯកឯង​ដូច​ជា៖
-ផ្ញើ​សារ SMS
-បើក Wi-Fi
-បើក​ចូល​តំណរ​ភ្ជាប់ (Link) ដោយ​ពុំ​បាន​ចុច​សោះ​នៅ​លើ Browser
-Upload ឯកសារ​ដែល​មាន​នៅ​លើ​ Memory
-Upload SMS
-Upload លេខទូរសព្ធ និង រូបភាព
-លុប​រាល់SMS ទាំង​អស់
នៅ​ពេល​ណា​ដែល​បាន Install និង​បាន​ដំណើរការ​កម្មវិធី​នេះ​នៅ​លើ Android OS ហើយ វា​នឹង​ទាញ​យក​នូវ​ឯកសារ​ចំនួន ៣ រួម​មាន៖ (autorun.inf, folder.ico និង svchosts.exe) ទៅ​កាន់​ទីតាំង Root របស់ SD Card។ នៅ​ពេល​គេ​ភ្ជាប់ Smart Device ដែល​មាន​ផ្ទុក​ឯកសារ​ទាំង ៣​នេះ​ជា​មួយ កុំព្យូទ័រ​តាម​រន្ធ USB នោះ​ឯកសារ svchosts.exe (Backdoor.MSIL.Ssucl.a) នឹង​ដំណើរការ​នៅ​លើ​កុំព្យូទ័រ​ភ្លាម។
សរុប​មក Malware ប្រភេទ​នេះ​វា​ពុំ​មាន​អ្វី​ដែល​គួរ​ឲ្យ​បារម្ភ​ខ្លាំង​នោះ​ទេ តែ​អ្វី​ដែល​គួរ​កត់​សំគាល់​ត្រង់​ថា វា​ជា​របៀប​ចម្លង​ថ្មី​មិន​ធ្លាប់​មាន​ ជា​ទូទៅ​ធ្លាប់​មាន​តែ​មេរោគ​កុំព្យូទ័រ​ឆ្លង​ទៅ​ទូរសព្ទ រីឯ​លើក​នេះ មេរោគ​ទូរសព្ទ​ឆ្លង​ទៅ​កុំព្យូទ័រ​វិញ៕



ប្រភព៖  geeky-gadgets
Copyright C.A.U.G 2014 Blogger Templates