Breaking News

Monday, February 25, 2013

Alcatel បើកឆាកថ្មីជាមួយ One Touch Idol X

បន្ទាប់ពីមានការយឺតយ៉ាវក្នុងការចេញស្មាតហ្វូនរបស់ខ្លួនរួចមក ពេលនេះ Alcatel បានធ្វើការប្រកាសស្មាតហ្វូនថ្មីរបស់ខ្លួនដែលមានឈ្មោះថា One Toch Idol X ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍អ៊ែនដ្រយដ៍។ នៅផ្នែកខាងមុខរបស់វាគឺជាអេក្រង់រាបស្មើរដ៏រលោងដែលភ្ជាប់មកជាមួយនូវអេក្រង់ 5 អ៊ីង 1080p ដូចទៅនឹងស្មាតហ្វូនថ្មីៗមួយចំនួនដែរ។

វាភ្ជាប់មកជាមួយនូវ CPU Quad-Core 1.2 (ប៉ុន្តែមិនទាន់ដឹងថាប្រភេទអ្វី) មានទំហំផ្ទុកទិន្នន័យ 16GB អាចបន្ថែមនូវ Memory Card ប្រភេទ Micro SD។ ថ្ម 2000 mAh រួមជាមួយកាមេរ៉ាខាងក្រោយ 13 Megapixels ដោយដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍អ៊ែនដ្រយដ៍ 4.2 Jelly Bean។
នៅមិនទាន់មានព័ត៌មានទាក់ទងនឹងតម្លៃនៅឡើយនោះទេ។ តែវានឹងចាប់ផ្ដើមចេញលក់ជាផ្លូវការនៅសហរដ្ឋអាមេរិចមុនគេ។ ហើយប្រហែលជាមានភ្ជាប់ជាមួយ 4G LTE ផងដែរ។

Copyright C.A.U.G 2014 Blogger Templates