ដោយសារតែមានការសួរនូវសំណួរដដែលៗពីការបញ្ចូលភាសាខ្មែរទៅក្នុងទូរស័ព្ទដៃ Samsung Galaxy S2។ ទើបថ្ងៃនេះខ្ញុំបានចំណាយពេលប្រហែល២ថ្ងៃដើម្បីសរសេរឯកសារមួយដែលទាក់ទងនឹងការបញ្ចូលភាសាខ្មែរ
ទៅក្នុងទូរស័ព្ទដៃស្មាតហ្វូន Samsung Galaxy S2 សង្ឃឹមថាវាអាចគ្រប់គ្រាន់ក្នុងការជួយសម្រាលដល់
ទុក្ខលំបាកមួយចំនួនដែលទាក់ទងនឹងការបញ្ចូលភាសាខ្មែរទៅក្នុងទូរស័ព្ទដៃមួយនេះ។ មួយវិញទៀត
វាក៏បានជួយសម្រាលនូវការសួរសំណួរដដែលៗផងដែរ។ ជាពិសេសវាប្រហែលជាអាចជួយដល់អ្នក
ដែលគ្មានបទពិសោធន៍ក្នុងវិស័យនេះផងក៏ថាបាន។ តើទូរស័ព្ទណាខ្លះដែលអាចប្រើបាន?
មកដល់ពេលបច្ចុប្បន្ននេះ ប្រភេទទូរស័ព្ទដែលបានរាយការណ៍មកថាបង្ហាញបានត្រូវនោះមានដូចជា៖
ខ្ញុំក៏សូមអគុណដល់បុគ្គលមួយចំនួនដែលបានជួយដល់ខ្ញុំក្នុងការសរសេរអត្ថបទមួយនេះ។ ដូចជាប្អូនប្រុស ទេព សុវិចិត្រ ដែលបានផ្ដល់នូវឯកសារមួយចំនួនដែលខ្ញុំបានដកស្រង់ចេញពី www.it4ug.net និងក្រុមអ្នកអភិវឌ្ឍន៍អេនដ្រយខ្មែរ ដែលបានផ្ដល់ឯកសារដកស្រង់នៅក្នុងក្រុមKADនៅក្នុងទំព័រហ្វេសប៊ុក។